បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រសិនបើទីក្រុងគៀវឈ្នះ ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តនឹងទទួល
បានរង្វាន់ សម្រាប់ជំនួយ យោធារបស់ពួកគេជា មួយនឹងធនធានធម្មជាតិរបស់រុស្ស៊ី នេះបើយោង តាមអតីតរដ្ឋមន្ត្រី
ក្រសួងហេដ្ឋារចនាសម្ព័ន្ធ អ៊ុយក្រែនលោក Vladimir Omelyan បានប្រាប់ Politico ។
ការលើកឡើងនេះ បានធ្វើឡើងក្នុងការឆ្លើយតប ទៅនឹងពាក្យចចាមអារ៉ាម ដែលថាសហរដ្ឋអាមេរិក អាចប្តូរការបរិច្ចាគ
របស់ខ្លួនទៅជាប្រាក់កម្ចី ជំនួសវិញក្នុងពេលឆាប់ៗនេះ ។
យោងតាមគេហទំព័រ របស់សហរដ្ឋអាមេរិក គណបក្សសាធារណរដ្ឋ នៅក្នុងសភាបានស្នើឱ្យផ្លាស់ប្តូរជំនួយ លើកទី៥ហើយនៃកញ្ចប់៦០ពាន់លានដុល្លារទៅឱ្យ អ៊ុយក្រែន ដែលស្នើសុំដោយសេតវិមាន ទៅជាប្រាក់កម្ចី។ ព្រឹទ្ធសមាជិក Lindsey Graham នៃរដ្ឋSouth Carolina បាននិយាយថា លោកបានលើកឡើងនូវគំនិតនេះ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់លោកទៅកាន់ទីក្រុងគៀវនាពេលថ្មីៗនេះ ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារថា លោកត្រូវមើលព័ត៌មាន
លម្អិត ដើម្បីធ្វើការអត្ថាធិប្បាយ លើសំណើនេះ។ ប្រភពអនាមិកដែលស្និទ្ធនឹ ងប្រធានាធិបតី Vladimir Zelensky ក៏បានអំពាវនាវឱ្យមានការបញ្ជាក់បន្ថែមទៀត មុនពេលការសម្រេចចិត្តណាមួយអាច នឹងត្រូវបានធ្វើឡើងផងដែរ។
លោកOmelyan បាននិយាយថា លោកខាងលិចនឹងបញ្ចប់ដោយទទួល បានធនធានធម្មជាតិរបស់រុស្ស៊ី សម្រាប់ការខិតខំប្រឹងប្រែងរបស់ខ្លួនហើយថា ប្រសិនបើអ៊ុយក្រែនឈ្នះពួកគេ នឹងត្រូវសងវិញជាប្រេង ឧស្ម័ន ពេជ្រ និងរោមសត្វរុស្ស៊ីរបស់រុស្សីតែប្រសិនបើអ៊ុយក្រែបចាញ់ វានឹងមិនមានបញ្ហាអ្វីអំពី លុយទេ វានឹងក្លាយជាបញ្ហា នៃរបៀប ដែលលោកខាងលិចអាចរស់បានទៅវិញ ៕
ប្រែសម្រួល៖ស៊ុនលី