ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ជួបសំណេះសំណាល ជាមួយមន្ត្រីបច្ចេកទេស កសិកម្ម ឃុំ ដែលទើប និងប្រលងជាប់!

ពោធិ៍សាត់: នៅព្រឹកថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៤លោកខូយ រីដា អភិបាល ខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីបច្ចេកទេសកសិកម្មឃុំ ដែលទើប និងប្រលងជាប់ក្របខ័ណ្ឌថ្មី សម្រាប់ខេត្តពោធិ៍សាត់ចំនួន ១៧ នាក់ ។

ពិធីជួបសំណេះសំណាលនោះបានធ្វើឡើង នៅសាលប្រជុំជាន់ទី១ នៃ រដ្ឋបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញ ចូលរូមពីសំណាក់ លោកអភិបាលរងខេត្ត លោកអភិបាលស្រុក ពាក់ព័ន្ធចំនួន ៤ ស្រុក លោកប្រធានមន្ទីរពាក់ព័ន្ធ លោកមេឃុំ ពាក់ព័ន្ធតាមបណ្តាស្រុកទាំង ៤ និង មន្ត្រីរបស់រដ្ឋបាលខេត្ត ជាច្រើនរូបទៀតផងដែរ។

លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ណែនាំ អោយមន្ត្រីបច្ចេកទេសកសិកម្មឃុំទាំង ១៧ នាក់ត្រូវក្តាប់ពីស្ថានភាពកសិកម្ម អោយបានច្បាស់លាស់ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមផ្សេងៗ ជូនប្រជាកសិករនៅតាមមូលដ្ឋាន ទាំងស្ថានភាពសេដ្ឋកិច្ច និង ទាំងផ្តល់បច្ចេកទេសកសិកម្ម ដល់ប្រជាកសិករជាពិសេសត្រូវបង្កើន កិច្ចសហការល្អជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីជួយដោះស្រាយនូវរាល់បញ្ហា ប្រឈមផ្សេងៗជូនពលរដ្ឋអោយមានប្រសិទ្ធភាពបំផុត និង ទទួលបានការផ្តល់ទំនុកចិត្ត ពីប្រជាកសិកររបស់យើង។

លោកអភិបាលខេត្តក៍ បានផ្តល់លេខទូរស័ព្ទផ្ទាល់ខ្លួន របស់លោកដើម្បីឆ្លើយតបអោយ បានទាន់ពេលវេលា នូវ រាល់បញ្ហាប្រឈមនានា ក៍ដូចជាសំនូមពរ របស់ប្រជាកសិករនៅមូលដ្ឋាន ដែលក្មួយៗមន្ត្រីបច្ចេកទេសកសិកម្មឃុំ ចុះផ្ទាល់នៅមូលដ្ឋាននោះ៕

To Top