ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច ជួបពិភាក្សា ជាមួយអគ្គលេខាធិការ APRACA

ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយអគ្គនាយករង និងសហការីនៃធនាគារ ARDB នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលធនាគារ ARDB បានទទួលជួបសំដែងការគួរសមជាមួយ លោកបណ្ឌិត Prasun Kumar Dar អគ្គលេខាធិការ នៃ Asia Pacific Rural and Agricultural Credit Association (APRACA) ដើម្បីពិភាក្សាអំពីលទ្ធភាព កិច្ចសហប្រតិបត្តិការ បន្ថែមនាពេលខាងមុខ ។

ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត Prasun ក៏បានប្រគល់សៀវភៅមួយក្បាល ជូនលោកបណ្ឌិត កៅ ថាច ដែលសៀវភៅនោះត្រូវបានសរសេរ ដោយលោកបណ្ឌិត Prasun ផ្ទាល់ នឹងផ្តោតសំខាន់ទៅលើ ការផ្តល់ហិរញ្ញប្បទានបៃតង ជាសកល ៕

To Top