ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអមដំណើរអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញចូលរួមពិធីបើក “កម្មវិធីផ្លាស់ប្ដូរចំណេះដឹងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិវិនិយោគអាកាសធាតុ” ។

កម្មវិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំសំខាន់ៗ រួមមាន៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃប្រទេសសាម័រ, នាយិកាប្រតិបត្តិនៃ CIF (Climate Investment Funds), ទីប្រឹក្សាជាន់ខ្ពស់ពិសេសទទួលបន្ទុកលើបញ្ហាប្រែប្រួលអាកាសធាតុ តំណាងប្រទេសចំនួន ១៣ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក, ដៃគូអភិវឌ្ឍន៍, គ្រឹះស្ថានឧត្តមសិក្សា, ស្ថាប័នស្រាវជ្រាវ, សមាគមន៍ និងសម្ព័ន្ធពាណិជ្ជកម្ម, សហគមន៍ជនជាតិដើមភាគតិច និងក្រុមសហគមន៍មូលដ្ឋាន ក្នុងព្រះរាជាណាចក្រកម្ពុជា ៕



