ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB ដោយបានស្តាប់បទបង្ហាញ ផែនទីចង្អុលផ្លូវ ១០ឆ្នាំ ២០២៤-២០៣៣ របស់ធនាគារ ARDB ដែលធ្វើបទបង្ហាញដោយទីប្រឹក្សាបច្ចេកទេសរបស់ធនាគារ ARDB នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។

ផែនទីចង្អុលផ្លូវ ១០ ឆ្នាំ របស់ធនាគារ ARDB ត្រូវបានបែងចែកជា៣ដំណាក់កាលធំៗ រួមមាន៖ ដំណាក់កាលពង្រីកវិសាលភាពប្រតិបត្តិការ (Expansion Phase), ដំណាក់កាលចីរភាព (Sustainable Phase) និងដំណាក់កាលឈានមុខ (Lead Phase) និងជាត្រីវិស័យចង្អុលផ្លូវសម្រាប់ធនគារ ARDB ។


