កំពង់ចាម ៖ ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី! ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ នេះ ខេត្តកំពង់ចាម មានភ្ញៀវជាតិ និងអន្តរជាតិ ជាង ១លាន ៨សែននាក់ មកលេងកម្សាន្តសប្បាយ តាមរមណីយដ្ឋាននានា និងក្នុងក្រុងកំពង់ចាម ។

បើតាមលោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម បានឲ្យដឹងថា នាថ្ងៃសង្ក្រានទី៣ នៅក្នុងឱកាស ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក៏ដូចជា បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត បានមកទស្សនា នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា និងស្នាក់នៅក្នុងខេត្តកំពង់ចាម សរុបមានចំនួន ១.៨៣៥.៧២០ នាក់ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន ១.៨២៩.០៣១នាក់ និងភ្ញៀវបរទេស មានចំនួន ១៤៨នាក់ ។

លោកប្រធានមន្ទីរ បានឲ្យដឹងទៀតថា ចំពោះបញ្ហាសន្តិសុខសម្រាប់ធ្នាប់ គឺមិនមានបញ្ហាអ្វីដែលគួរឱ្យគាត់សម្គាល់នោះទេ ៕


