ភ្នំពេញ៖ លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី បានទទួលមរណភាពនៅវេលាម៉ោង ៥និង ៤០ នាទី ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយរោគាពាធ។
សពរបស់លោកនឹង តម្កល់ទុកធ្វើបុណ្យ តាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ ១ ផ្លូវ ៥ A សង្កាត់សំបួរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មរណភាពលោកសាស្រ្តាចារ្យ បានធ្វើឱ្យមានការតក់ស្លុតជាខ្លាំងពីសំណាក់មហាជនទូទៅ ពិសេសនិស្សិតបញ្ញាវន្តខ្មែរ ដែលធ្លាប់បានរៀន និងទទួលបានការបណ្តុះបណ្តាលពីលោកសាស្ត្រាចារ្យ ។ តាមបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកនេះ ក៏បានចែករំលែកដំណឹងមរណភាពនេះ និងបានភ្ជាប់នូវខ្លឹមសាររំលែកទុក្ខ និងសោកស្តាយ នូវការបាត់បង់ធនធានបញ្ញវន្តខ្មែរ ផ្នែកប្រវត្តិសាស្ត្រដែលបានបន្សល់ទុកស្នាដៃជាច្រើន។
សូមវិញ្ញាណក្ខន្ធលោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា បានទៅកាន់សុគតិភព៕