ព័ត៌មានជាតិ

អារក សម្លាប់ប្រពន្ធ ក្រោយលែងលះគ្នាជាង ៦ ឆ្នាំ ហើយធ្វើអត្តឃាតតាមក្រោយ!

ពោធិ៍សាត់: មានករណីជនសង្ស័យ អតីតជាប្តី ដោយប្តីប្រពន្ធទាំងពីរនាក់នេះ បានលែងលះគ្នារយះពេល ៦ ឆ្នាំមកហើយ ប៉ុន្តែអ្នកទាំងរស់នៅ ក្រោមដំបូលផ្ទះតែមួយ លុះដឹងថា មានគេចង់ចូលស្តីអតីតប្រពន្ធ ជនសង្ស័យក៍មានចិត្តប្រច័ណ្ឌ ហើយក៍សម្រេចចិត្តយកកាំបិតអារក ប្រពន្ធបណ្តាលអោយស្លាប់ បាត់បង់ជីវិត នៅក្នុងថ្លុកឈាម គួរអោយសង្វេកតែម្តង។

ចំណែកឯជនសង្ស័យ ជា អតីតប្តីស្ត្រីរងគ្រោះក្រោយអារក ប្រពន្ធស្លាប់ហើយ ខ្លួនគេក៍យកខ្សែចងក ធ្វើអត្តឃាតដោយខ្លួនឯង នៅនឹងផ្ទះកើតហេតុ នោះតែម្តងបង្ក អោយមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និង សមត្ថកិច្ចចុះមកពិនិត្យដល់កន្លែងកើតហេតុ ។
ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង ៦ និង ៥ នាទី ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៤ ស្ថិតនៅភូមិកញ្ជើរបាយដាច ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

បើតាមរបាយការណ៍ របស់ផែនការងារនគរបាលព្រហ្មទណ្ឌ នៃ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានអោយដឹងថា ស្ត្រីរងគ្រោះមានឈ្មោះអៀង ចរិយា អាយុ ៥៥ ឆ្នាំរស់នៅជាមួយគ្នាក្នុងភូមិកើតហេតុ ចំណែកជនសង្ស័យជាអតីតប្តីស្រ្តីរងគ្រោះមានឈ្មោះហ៊ង ខុម ភេទប្រុសអាយុ ៦៤ ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ និង ផ្ទះជាមួយគ្នា ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យ និង ធ្វើកោសល្យវិច័យនៅកន្លែងកើតហេតុ និង ធ្វើកំណត់ហេតុប្រគល់សាកសព ទាំងពីរអោយទៅកូនស្រីរបស់សព យកទៅធ្វើបុណ្យតាមប្រពៃណី៕

To Top