ភ្នំពេញ ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថាចាប់ពីថ្ងៃទី១៧-២១ មេសា កម្លាំងនគរបាល បានបង្ក្រាបបទល្មើសជួញដូរ និងប្រើប្រាស់គ្រៀងញៀនបានចំនួន៦១ករណី និងឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៥៧នាក់ នៅទូទាំងប្រទេស ។
លោកថា ក្នុងចំណោមនេះ មាននៅរាជធានីភ្នំពេញចំនួន១៣ករណី ជនល្មើស១៧នាក់ , ខេត្តកណ្ដាល២ករណី ជនល្មើស២នាក់ , បាត់ដំបង៦ករណី ជនល្មើស១៣នាក់ , សៀមរាប៥ករណី ជនល្មើស៣៣ , បន្ទាយមានជ័យ៩ករណី ជនល្មើស៣៤នាក់ , មណ្ឌលគិរី១ករណី ជនល្មើស៣នាក់ និងកំពង់ស្ពឺ៣ករណី ជនល្មើស១០នាក់ ។
ចំណែក ខេត្តព្រះសីហនុ១២ករណី ជនល្មើស២៤នាក់ , តាកែវមាន៣ករណី ជនល្មើស៤នាក់ , កំពង់ចាមមាន១ករណី ជនល្មើស១នាក់ , ស្វាយរៀងមាន១ករណី ជនល្មើស៤នាក់ , ត្បូងឃ្មុំមាន១ករណី ជនល្មើស២នាក់ , កោះកុងមាន២ករណី ជនល្មើស២នាក់ , ពោធិ៍សាត់មាន២ករណី ជនល្មើស៥នាក់ និងបង្ក្រាបដោយមន្ទីរប្រឆាំងគ្រឿងញៀន មាន២ករណី ជនល្មើស៣នាក់ ៕