ព័ត៌មានជាតិ

សប្ដាហ៍មុន មន្ត្រីផ្តល់ អត្តសញ្ញាណបណ្ណ ជាង ១ម៉ឺនសន្លឹកជូនពលរដ្ឋ ដោយឥតគិតថ្លៃ

ភ្នំពេញ ៖ ក្នុងរយៈពេល៧ថ្ងៃ កាលពីសប្ដាហ៍មុន ចាប់ពីថ្ងៃទី២២-២៨ មេសា មន្ត្រីទទួលបន្ទុកសេវា អត្តសញ្ញាណកម្មទូទាំងប្រទេស បានផ្តល់អត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ សរុបចំនួន១១០៦៧សន្លឹក ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅទូទាំងប្រទេស ។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមលោក ទូច សុឃៈ នៅថ្ងៃ២២ មេសា មន្ត្រីទទួលបន្ទុកសេវា អត្តសញ្ញាណកម្មទូទាំងប្រទេស បានផ្តល់អត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរចំនួន ៦៩៤សន្លឹក ។ នៅថ្ងៃ២៣ មេសា បានផ្តល់ចំនួន ១៩៤៣សន្លឹក។ នៅថ្ងៃ២៤ មេសា បានផ្តល់ចំនួន២០៨០សន្លឹក។ នៅថ្ងៃ២៥ មេសាបានផ្តល់ចំនួន២០៦៣សន្លឹក។ នៅថ្ងៃ២៦ មេសាបានផ្តល់ចំនួន ១៧៣៨សន្លឹក ។ នៅថ្ងៃទី២៧ មេសាបានផ្តល់ចំនួន ១៧៨៧សន្លឹក និងថ្ងៃទី២៨ មេសា បានផ្តល់ចំនួន ៧៦២សន្លឹក ។

អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជាបណ្ណសម្រាប់ សម្គាល់អត្តសញ្ញាណសញ្ជាតិខ្មែរ លើបុគ្គលម្នាក់ៗមានសញ្ជាតិជាខ្មែរ។ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មានសារៈសំខាន់ ឬសារៈប្រយោជន៍ ដើម្បីប្រជាជន យកទៅប្រើប្រាស់ បំពេញសំណុំ ឯកសារផ្សេងៗ តាមផ្លូវច្បាប់ ។ ប្រជាពលរដ្ឋខ្មែរទាំងពីភេទមានអាយុពី១៥ឆ្នាំឡើង អាចស្នើសុំធ្វើអត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ នៅអធិការដ្ឋាន នគរបាលក្រុង ស្រុក ខណ្ឌ ឬនៅស្ថានីយ៍ចល័ត នៃឃុំ សង្កាត់ របស់ខ្លួន តាមការជូនដំណឹង របស់អាជ្ញាធរ ៕

To Top