ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈ ដើម្បីផ្គត់ផ្គង់ ម៉ាស៊ីនថ្លឹងនាឡិកាស្ទង់ ចំនួន៣គ្រឿង

ភ្នំពេញ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ផ្គត់ផ្គង់ម៉ាស៊ីនថ្លឹងនាឡិកាស្ទង់ ចំនួន៣គ្រឿង ជូនអគ្គិសនី កំពត ត្បូងឃ្មុំ (ផែនការឆ្នាំ២០២១) និង អគ្គិសនីកំពង់ស្ពឺ (ផែនការឆ្នាំ២០២៣) ។

តាមរយៈសេចក្ដីជូនដំណឹងបាន​ឱ្យដឹងថា អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាស បំពេញដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅ អង្គភាពលទ្ធកម្មអគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋាន: អាគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញចាប់ពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ៖ 092 65 23 57 និង Website: www.edc.com.kh) ។

កាលបរិច្ឆេទឈប់ទទួលសំណើ ដេញថ្លៃ នៅម៉ោង ១៤:០០ ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០២៤ ។

ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើវេលាម៉ោង ១៥:០៥ ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០២៤ ៕

To Top