ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB, មន្ត្រីធនាគារ បានចូលរួមសិក្ខាសាលា ស្ដីពី” មូលដ្ឋានគ្រឹះនៃការប្រើប្រាស់សារធាតុបន្ថែម និងការរៀបចំខ្សែសង្វាក់ផលិតកម្ម ស្របតាមស្តង់ដារសុវត្ថិភាពចំណីអាហារ” និងផ្សព្វផ្សាយពីផលិតផលសេវាកម្ម របស់ធនាគារ ដែលស្ថិតនៅសណ្ឋាគារសង្គហមិត្ត ក្នុងខេត្តកែប នាព្រឹកថ្ងៃទី0៧ ខែឧសភា ឆ្នាំ២០២៤។
សិក្ខាសាលានេះរៀបចំសហការដោយ សមាគមអ្នកផលិតចំណីអាហារ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងរដ្ឋបាលជលផល, ចូលរួមឧបត្ថម្ភដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB ដែលមានអ្នកចូលរួម ក្នុងសិក្ខាសាលាប្រមាណ ១៥០នាក់។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ក្នុងចំណោមក្រុមហ៊ុនផលិត និងអ្នកកែច្នៃចំណីអាហារ អំពីមូលដ្ឋានគ្រឹះ នៃការប្រើប្រាស់សារធាតុបន្ថែម និងការរៀបចំខ្សែច្រវាក់ផលិតកម្ម ស្របតាមស្តង់ដារសុវត្ថិភាពចំណីអាហារ ដើម្បីឱ្យបានយល់ពីការប្រើប្រាស់សារធាតុគីមី ក្នុងចំណីអាហារ ឬប្រើប្រាស់លើសពីច្បាប់អនុញ្ញាត និងផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕