ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកធនាគារ ARDB, មន្ត្រីធនាគារ បានចូលរួមសិក្ខាសាលា ស្ដីពី” មូលដ្ឋានគ្រឹះ នៃការប្រើប្រាស់សារធាតុបន្ថែម និងការរៀបចំខ្សែ សង្វាក់ផលិតកម្ម ស្របតាមស្តង់ដារ សុវត្ថិភាពចំណីអាហារ” និងផ្សព្វផ្សាយពីផលិតផល សេវាកម្មរបស់ធនាគារ នៅសណ្ឋាគាររេនហ្វេរេស៍ ក្នុងខេត្តកំពត នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។
សិក្ខាសាលានេះរៀបចំសហការ ដោយសមាគមអ្នកផលិតចំណីអាហារ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងរដ្ឋបាលជលផល, ចូលរួមឧបត្ថម្ភដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB ដែលមានអ្នកចូលរួម ក្នុងសិក្ខាសាលាប្រមាណ ១២០នាក់។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹង ក្នុងចំណោមក្រុមហ៊ុនផលិត និងអ្នកកែច្នៃចំណីអាហារ អំពីមូលដ្ឋានគ្រឹះនៃការប្រើប្រាស់ សារធាតុបន្ថែម និងការរៀបចំខ្សែ ច្រវាក់ផលិតកម្ម ស្របតាមស្តង់ដារសុវត្ថិភាព ចំណីអាហារ ដើម្បីឲ្យបានយល់ពីការ ប្រើប្រាស់សារធាតុគីមី ក្នុងចំណីអាហារ ឬប្រើប្រាស់លើសពីច្បាប់អនុញ្ញាត និងផលប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់ ៕