ព័ត៌មានជាតិ

មនុស្សប្រុសស្រី ៥នាក់ រងរបួសធ្ងន់ស្រាល បន្ទាប់ពីរថយន្តបុកម៉ូតូបីគ្រឿង នៅស្រុកសំរោងទង

កំពង់ស្ពឺ៖ យ៉ាងហោចណាស់មាន មនុស្សប្រុសស្រីចំនួន ៥នាក់បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីត្រូវរថយន្តបុកម៉ូតូ តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គលគីឡូម៉ែត្រ ( ៥៥-៥៦ ) ត្រង់ចំណុចភូមិឡ ឃុំកាហែង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ កាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្ដមូយគ្រឿងម៉ាក SHACMAN ពណ៌ស-បៃតង ពាក់ស្លាកលេខភ្នំពេញ 3E-4447 មានសណ្ដោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខភ្នំពេញ 4A-4633។

អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនក្រោយពេលកើតហេតុ) បើកបរពីទិសខាងកើតទៅទិសខាងលិច លុះមកដល់ចំណុចខាងលើ បានប៉ះរថយន្ដមួយគ្រឿងមិនស្គាល់ម៉ាក និងអត្តសញ្ញាណអ្នកបើកបរ (បើកគេចក្រោយពេលកើតហេតុ) ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បន្ទាប់មករថយន្ដម៉ាកSHACMAN ខាងលើ បានជ្រុលទៅប៉ះបុកម៉ូតូ ៣គ្រឿង៖ ម៉ូតូទី១-ម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1N-1528 អ្នកបើកបរឈ្មោះសុត ចាន់ចាវ  ភេទប្រុស អាយុ២៦ឆ្នាំ ឌុបមនុស្ស១នាក់ឈ្មោះសុត សុខណា ភេទស្រី អាយុ៣៣ឆ្នាំ អ្នកទាំងពីរនៅភូមិមាត់សាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ម៉ូតូទី២-ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1V-4842 អ្នកបើកបរឈ្មោះ កឹង លន់ ភេទស្រី អាយ២៤ឆ្នាំ នៅភូមិក្រាំងពន្លៃ ឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (មានផ្ទៃពោះ)នឹងម៉ូតូទី៣-ម៉ាកHONDA BEAT ពណ៌ក្រហម-ស ពាក់ស្លាកលេខកំពង់ស្ពឺ 1V-3645 អ្នកបើកបរឈ្មោះ សាវុធ សុថេន ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិអូររំចារ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឌុបឈ្មោះ យូ សារ៉េន ភេទស្រី អាយុ ២១ឆ្នាំ នៅភូមិគងរកា ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានបន្តទៀតថា ខណៈដែរម៉ូតូទាំងបីគ្រឿងខាងលើ កំពុងបើកបរបញ្រ្ចាសទិសគ្នាពីលិចទៅកើត បណ្ដាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារៈដូចខាងក្រោម៖របួសមនុស្ស ៥នាក់ ស្រី៣នាក់ ធ្ងន់២នាក់ស្រី (ឈ្មោះកឹង លន់និងឈ្មោះយូ សារ៉េន) ត្រូវបានមន្ត្រីជំនាញហៅរថយន្តសាមុយ ដឹកអ្នករងរបួសធ្ងន់យកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
ចំពោះវត្ថុតាងរថយន្ដ និងម៉ូតូរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកាហែង ៕ ដោយ៖ សុខ សុភ័ណ្ឌ

To Top