ពោធិ៍សាត់: ផ្ទះចំនួន ៦ ខ្នងដែលសាងសង់ឡើងតាមគំរូប្លង់រូមដូចៗគ្នាតែមួយធ្វើអំពីដែកដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីទំហំ ៤ គុណ ៨ ម៉ែត្រចំនួន ៦ ខ្នងដែលជាអំណោយដ៍ថ្លៃថ្លាររបស់សម្តេចធិតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិតពេជ្រ ចន្ទមុនី្ន ត្រូវបានលោកខូយ រីដា អភិបាលខេត្តពោធិ័សាត់បន្តប្រគល់ជូនជនចាស់ជរាទីទាល់ក្រជួបការលំបាករស់នៅក្នុងសង្កាត់រលាប សង្កាត់ចំរើនផល និង សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
លោកយាយ លោកតាជាជនចាស់ជរាទីទាល់ក្របានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិតពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែតដែលបានផ្តល់ជូនដល់ក្រុមគ្រូសាររបស់គាត់ទាំង ៦ គ្រួសារតាមរយះលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់នាពេលនេះ។ហើយពួកគាត់សូមប្តេជ្ញាគាំទ្រ និង គោរពដើរតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានិតិកាលទី ៧ នៃ រដ្ឋសភា ក្រោមការដឹកនាំដ៍ឈ្លាសវៃ និង បុិនប្រសព្វប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះដែរ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ក៍បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ចពីសំណាក់សម្តេចធិបតីនាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិតជូនដល់លោកយាយ លោកតា ជាជនចាស់ជរាដែលជាគ្រួសារទីទាល់ក្រលំបាកដែលកំពុងរស់នៅក្នុងស្ថានភាពលំបាក ពោលគឺមិនទុកអោយពួកគាត់រស់នៅដោយមានការភ័យខ្លាច ឬ កង្វះខាតស្បៀងអាហារបរិភោគនោះឡើយ។
គួរបញ្ជាក់ថារហូតមកទល់ពេលនេះ អំណោយជាផ្ទះដ៍ថ្លៃថ្លាររបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិតដែលបានផ្តល់ជូនគ្រួសារជនចាស់ជរាទីទាល់ក្ររស់នៅក្នុងស្ថានភាពក្រលំបាកបានចំនួន ៨ ខ្នងផ្ទះហើយនៅក្នុងទឹកដីខេត្តពោធិ៍សាត់៕