ភ្នំពេញ ៖ លោក Miloš Vystrčil ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឆេក ផ្ញើសារអបអរសាទរជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសដែលត្រូវបានអង្គព្រឹទ្ធសភា បោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភា អាណត្តិទី៥នេះ។
តាមរយៈសារលិខិតបកប្រែក្រៅផ្លូវការ លោក Miloš Vystrčil បានសម្តែងនូវការពេញចិត្ត ចំពោះទំនាក់ទំនងដ៏ល្អ រវាងប្រជាជាតិទាំងពីរ ។ លោក មានការជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅ មករវាងព្រឹទ្ធសភាទាំងពីរ នឹងបន្តអភិវឌ្ឍន៍ក្នុងស្មារតីភាតរភាព៕



