ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយអគ្គនាយករង និងសហការី បានអនុញ្ញាតឲ្យអគ្គលេខាធិការដ្ឋាន នៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ (ADFIAP) ដែលដឹកនាំដោយ លោក Enrique Florencio ជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅអគារការិយាល័យកណ្តាលរបស់ធនាគារ ARDB។

បណ្ឌិត កៅ ថាច បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ នូវការមកដល់របស់ អគ្គលេខាធិការដ្ឋាននៃ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ ក្នុងការចូលរួមរៀបចំកិច្ចប្រជុំ ADFIAP ប្រចាំឆ្នាំលើកទី៤៧។

ក្នុងជំនួបនេះដែរ បណ្ឌិត កៅ ថាច និងលោក Enrique Florencio បានពិភាក្សាលើប្រធានបទ នៃការប្រែប្រួលអាកាសធាតុ ដែលជាប្រធានបទចម្បងសម្រាប់កិច្ចប្រជុំ ADFIAP ប្រចាំឆ្នាំលើកទី៤៧ ៕




