កំពង់ស្ពឺ៖អគី្គភ័យមួយបានកើតឡើងបណ្តាលអោយឆាបឆេះផ្ទះមួយខ្នងខូចខាត ទាំងស្រុងដោយសារទុស្សេចរន្តអគ្គិសនី។ហេតុការណ៏នេះកើតឡើងនៅចំណុច ភូមិទួលសុទិនឃុំអង្គពពេលស្រុកគងពិសីខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១៤ខែឧសភាឆ្នាំ២០២៤។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាអគី្គភ័យបានឆាបឆេះផ្ទះមួយខ្នង ដែលមានទំហំ ៦ម៉ែត្រគុណ៨ម៉ែត្រ ធ្វេីអំពីឈេី ប្រកសង្ក័សី ជញ្ជាំងឈេី ថ្មក្រោមមានម្ចាស់ ឈ្មោះ ប៉ែន បញ្ញា ភេទ ប្រុស អាយុ៣៨ឆ្នាំ ស្ថិតនៅភូមិទួលសុទិន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។បណ្តាលអោយខូចខាតដូចខាងក្រោម៖ ផ្ទះមួយខ្នងខូចខាតទាំងស្រុង ឯកសារនិងសំភារះ ភ្លេីងខូចខាតទាំងស្រុង ថវិការមួយចំនួន មូលហេតុ ឆ្លងចរន្តអគ្គីសនី(ទុសេខ្សែភ្លេីង) ។
សមត្ថកិច្ចបានបន្តទៀតថាករណីនេះប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង រថយន្តពន្លត់អគ្គីភ័យ អធិការដ្ឋាននគបាលស្រុកគងពិសីមួយគ្រឿង និងរថយន្តរបស់អធិការនគបាលស្រុកកណ្តាលស្ទឹងមួយគ្រឿង អស់ទឹកចំនួន២រថយន្ត។ ករណីនេះមិនបណ្តាលឲ្យប៉ះពាល់ដល់មនុស្សនិងសត្វឡើយ៕ដោយៈសុខសុភ័ណ្ឌ



