ព័ត៌មានជាតិ

បណ្ដុះបណ្ដាល ស្តីពីដំណើរការ នៃការៀបចំវេទិកា រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រចាំឆ្នាំ២០២៤

កំពង់ស្ពឺ ៖ លោក ហន ភក្តី អភិបាលរងខេត្ត មានប្រសាសន៍ថា គោលបំណង នៃការបង្កើតជាវេទិកាពិគ្រោះពិភាក្សា រវាងរាជរដ្ឋាភិបាលជាមួយ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នា វាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ដំណោះស្រាយ និងការដាក់ ចេញនូវការតម្រង់ទិស ផ្នែកគោលនយោបាយ សម្រាប់សម្រួចការ អនុវត្តកម្មវិធីកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមកសាង មូលដ្ឋានគ្រឹះឆ្ពោះ ទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។

ក្របខ័ណ្ឌនៃការរៀបចំវេទិកា -ត្រូវធ្វើឡើងជារៀងរាល់៣ឆ្នាំម្តង ចាប់ផ្តើមអនុវត្តដំបូងពីឆ្នាំ២០២៤តទៅ ប្រធានបទស្តីពី “កំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ដើម្បីចូលរួមសម្រេច បានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ក្រោមអធិបតី ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

លោកបានបន្តថា ផ្អែកលើផែនការសកម្មភាព និងក្របខ័ណ្ឌពេលវេលា ឆ្នាំ២០២៤ រដ្ឋបាលរាជធានី ខេត្តត្រូវរៀបចំ និងដាក់ចេញនូវផែនការ សកម្មភាពជាក់លាក់របស់ រដ្ឋបាលរាជធានី ខេត្តសាមីនីមួយៗ នៃការរៀបចំវេទិកានៅថ្នាក់រាជធានី ខេត្ត (ចម្លងជូនក្រុមការងារអន្តរក្រសួង តាមរយៈលេខាធិការដ្ឋានគ.ជ.អ.ប) ក្រុមការងារបច្ចេកទេសរៀបចំវេទិកា នៅថ្នាក់រាជធានី ខេត្តដែលបានបង្កើត និបណ្តុះបណ្តាលនាពេលនេះ ត្រូវបន្តផ្សព្វផ្សាយ និងបណ្តុះបណ្តាល 2) ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធនានានៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន 3) រដ្ឋបាលរាជធានី ខេត្ត (ដែលមានក្រុមការងារបច្ចេកទេស) ត្រូវផ្តល់ការគាំទ្រ ការតាមដាន និងការត្រួតពិនិត្យដំណើរការរៀបចំកិច្ចប្រជុំនៅថ្នាក់ឃុំ។ សង្កាត់ និងក្រុង ស្រុក ខណ្ឌ ព្រមទាំងត្រូវរៀបចំវេទិកានៅថ្នាក់រាជធានី ខេត្តឱ្មានប្រសិទ្ធភាព ស្របតាមសេចក្តីណែនាំ និងផែនការសកម្មភាព ៤) រដ្ឋបាលរាជធានី ខេត្ត ត្រូវបង្កលក្ខណៈងាយស្រួល និងកៀតរការចូលរួមពីស្ថាប័ន ពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិទាំងស្ថាប័នរដ្ឋ វិស័យឯកភាព និងអង្គ ការសង្គមស៊ីវិល ក្នុងកិច្ចដំណើរការរៀបចំវេទិកា រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិនៅថ្នាក់រាជធានី ខេត្ត ។ ក្នុងករណីមានបញ្ហាប្រឈម និងសំណើសំណូមពរ នានា រដ្ឋបាលរាជធានី ខេត្ត អាចស្នើសុំការគាំទ្របច្ចេកទេសលើដំណើរ ការនៃការរៀបចំវេទិកានេះ ពីក្រុមការងារអន្តរក្រសួង ។
រដ្ឋបាលខេត្ត ត្រូវធានាថា ដំណើរការរៀបចំកិច្ចប្រជុំ/កិច្ចការនានា/វេទិកាថ្នាក់រាជធានី ខេត្ត ត្រូវអនុវត្តទៅតាមពេលវេលាកំណត់ ។

គួរបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលស្តីពីដំណើរការ នៃការៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ តំណាង លោកអភិបាលខេត្តកំពង់ស្ពឺ លោក ហន ភក្តី អភិបាលរងខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាព ក្នុងវគ្គបណ្ដុះបណ្ដាល ស្តីពីដំណើរការនៃការៀបចំវេទិកា រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៤ ស្តីពី (កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០) សមាសភាពក្នុងវគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរួមពី លោកនាយករង រដ្ឋបាលសាលាខេត្ត តំណាងការិយាល័យប្រជាពលរដ្ឋខេត្ត អ្នកពាក់ព័ន្ធ និងមានការចូលរួមពី លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត លោក លោក លោកស្រី អភិបាល អភិបាលរងក្រុង-ស្រុក លោក លោកស្រី មេឃុំ-ចៅសង្កាត់ លោក លោកស្រី ស្មៀនឃុំ-សង្កាត់ និងលោក លោកស្រី ដែលជាជំនួយការហិរញ្ញវត្ថុ ឃុំ-សង្កាត់ ៕
ដោយ:សុខសុភ័ណ្ឌ

To Top