ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ អមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញទស្សនកិច្ចមន្ទីរពេទ្យ Soon chun hyang រដ្ឋធានីសេអ៊ូល ។

មន្ទីរពេទ្យ Soon chun hyang គឺជាសាកលវិទ្យាល័យ Soonchunhyang មានសក្តានុពលផ្នែកវេជ្ជសាស្ត្រ ។ សាកលវិទ្យាល័យនេះ បានជាប់ចំណាត់ថ្នាក់ទី ៩ ក្នុងចំណោមសាកលវិទ្យាល័យ នៅប្រទេសកូរ៉េខាងត្បូង នៅក្នុងប្រភេទជា គ្លីនិកបុរេគ្លីនិក និងសុខភាព ដោយ Times Higher Education World University Rankings ក្នុងឆ្នាំ ២០២៣ ។ SCH បានទទួលពានរង្វាន់ថ្នាក់ជាតិ សម្រាប់ឧត្តមភាពកំណែទម្រង់អប់រំ ពីក្រសួងអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកូរ៉េ ក្នុងឆ្នាំ ២០០៨, ២០០៩, និង ២០១០ ។

សាកលវិទ្យាល័យ Soon chun hyang បានធ្វើកិច្ចសហប្រតិបត្តិការ លើវិស័យសុខភាពសាធារណៈជាមួយកម្ពុជា តាមរយៈការជួយបណ្តុះបណ្តាល គ្រូពេទ្យឯកទេស និងជួយពិនិត្យព្យាបាល ជូនដល់អ្នកជំងឺកម្ពុជាផងដែរ៕





