ព័ត៌មានជាតិ

វគ្គបណ្ដុះបណ្ដាល ចំណេះដឹងហិរញ្ញវត្ថុ លើទីផ្សារឌីជីថល នឹងរៀបចំឡើង នៅចុងខែមិថុនាខាងមុខនេះ

ភ្នំពេញ៖ ក្រុមហ៊ុនB.I.C Markets បានត្រៀមរៀបចំសិក្ខាសាលា​ ស្ដីអំពី “ចំណេះដឹងហិរញ្ញវត្ថុ សម្រាប់សហគ្រិនក្នុងការវិនិយោគលើទីផ្សារឌីជីថល” ដោយសហការជាមួយនិយ័តករមូលបត្រកម្ពុជា និងបញ្ចាំ។

សិក្ខាសាលានេះ នឹងធ្វើឡើងនៅថ្ងៃទី២៩ មិថុនាខាងមុខនេះ ដែលមានគោលបំណង ដើម្បីអាចឱ្យលោក អ្នកទទួលបាននូវចំណេះដឹង វិនិយោគបែបទំនើប យុទ្ធសាស្ត្រ ដែលអ្នកមិនបានដឹងពីមុនមក និងការស្វែងយល់ពីឱកាស បង្កើតប្រាក់ចំណូល ក្នុងយុគសម័យថ្មីមួយនេះ ជាមួយវាគ្មិនក្នុងស្រុកនឹងក្រៅស្រុក ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់BIC Markets បានឲ្យដឹងថា អត្ថប្រយោជន៍ដែលទទួលបាន ពីសិក្ខាសាលានេះរួមមាន ទី១ ទទួលបាន វិញ្ញាបនបត្រចេញ ដោយនិយ័តករមូលបត្រកម្ពុជា ទី២ យល់ដឹងពីវិធានគតិយុត្ត ក្នុងការជួញដូរឧបករណ៍និស្សន្ទ ទី៣ ទទួលបានបទពិសោធន៍ពីវាគ្មិន ក្នុងស្រុកនឹងក្រៅស្រុក ទី៤ យល់ដឹងពីទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ទី៥ យល់ដឹងពីព័ត៌មានសេដ្ឋកិច្ចសកល, ទី៦ការប្រើប្រាស់ Platform ដ៏ទំនើប តាមរយៈទូរស័ព្ទដៃ ទី៧ ឱកាសបង្កើតប្រាក់ចំណេញ​ ក្នុងរយៈពេលវែង ទី៨ ទទួលបានឱកាសឈ្នះ រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ និងទី៩ មានការផ្តល់ជូនអាហារ សម្រន់និងភេសជ្ជៈ។

សិក្ខាសាលានេះ នឹងចាប់ផ្តើមពីម៉ោង៧:០០នាទីព្រឹក រហូតដល់ម៉ោង៥:០០ល្ងាច ដែលប្រារពពិធីនៅទីតាំង មជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ចលើផ្លូវ OCIC ឬចុះឈ្មោះតាមរយៈលេខទូរស័ព្ទ: 023 966 669 / 081 899 555៕

To Top