ព័ត៌មានជាតិ

អាជ្ញាធរ ជូនដំណឹង ពីការបញ្ចៀសចរាចរ ក្នុងព្រះរាជពិធីបដិបត្តិសមាធិ និងមហាបង្សុកុល ឧទ្ទិសព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធសម្តេចសង្ឃ ទេព វង្ស

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់សាធារណជន ឱ្យបានដឹងថា នៅក្នុងថ្ងៃរៀបចំព្រះរាជពិធីបដិបត្តិសមាធិ និងមហាបង្សុកូល ឧទ្ទិសព្រះរាជកុសលថ្វាយ​ ព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅខាងមុខវត្តឧណ្ណាលោម អាជ្ញាធរ នឹងធ្វើការបញ្ចៀសចរាចរ យានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ជុំវិញទីតាំងប្រារព្ធពិធី ដើម្បីបញ្ចៀស បាននូវការកកស្ទះចរាចរណ៍។

ដើម្បីលម្អិតអំពីតម្រាយផ្លូវ ដែលត្រូវផ្អាកបណ្តោះអាសន្ន សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោម៖

To Top