ព្រះសីហនុ៖ នាវាកងទ័ពជើងទឹកចិន Qijiguang និង Jinggangshan ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ មកបំពេញ ទស្សនកិច្ចនៅកម្ពុជា និងទីម័រខាងកើត ចាប់ពី ដើមខែឧសភា ដល់ពាក់កណ្តាលខែមិថុនា នេះបើយោងតាមក្រសួងការពារជាតិចិន នៅថ្ងៃ ព្រហស្បតិ៍នេះ។

ដំណើរទស្សនកិច្ចនេះនឹងជាផ្នែកមួយនៃ កាលវិភាគរបស់កងទ័ពជើងទឹក សម្រាប់កម្មវិធីហ្វឹកហ្វឺន នៅសមុទ្រឆ្ងាយ ក្នុងអំឡុងពេលដែល កម្មាភិបាលមកពីប្រទេសកម្ពុជា និងប្រទេស ដទៃទៀតនឹងចូលរួមជាមួយមិត្តចិន របស់ពួកគេដើម្បី ធ្វើសមយុទ្ធដែលពាក់ព័ន្ធ។
បេសកកម្មនេះ មានគោលបំណងពង្រឹង សមត្ថភាពរបស់នាយទាហានជើងទឹកនៃ ប្រតិបត្តិការជាក់ស្តែង និងពង្រឹងមិត្តភាពរវាងប្រទេសទាំង។
លោក លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងក្នុងឱកាសនេះថា ប្រទេសយើងទាំងពីរជាមិត្តដែកថែបនិងគ្នា (កម្ពុជា-ចិន) ហើយដំណើរបំពេញទស្សនកិច្ចរបស់នាវាទាំងពីរនេះ គឺដើម្បីពង្រឹងទំនាក់ទំនងផ្នែកយោធា រវាងប្រទេសទាំងពីរ ដែលនេះគឺជារឿងមួយដ៏សំខាន់ សម្រាប់ប្រទេសទាំងពីរ ។
លោកទូតបន្តថា នាវានេះគឺមានគោលបំណង នៅក្នុងការថែរក្សានូវមិត្តភាព ហើយនិងកិច្ចសហប្រតិបត្តិការទាំងអស់គ្នា ។



ពិធីដ៏មហោឡាឫក មានវត្តមាន លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា៕










