ពោធិ៍សាត់: លោកខូយ រីដា អភិបាល នៃ គណ:អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជាផ្លូវការអភិបាលស្រុកវាលវែងថ្មី ។

យោងតាមអនុក្រិត្យ ស្តីពីការផ្លាស់ផ្ទេរ តែងតាំងមន្ត្រីរាជការ របស់រាជរដ្ឋាភិបាល សម្រេចផ្ទេរភារកិច្ចលោក វង្ស អេង ពីអភិបាល នៃ គណ:អភិបាលស្រុកវាលវែង អោយទៅបម្រើការងារ នៅរដ្ឋបាលខេត្តពោធិ៍សាត់ ចំណែក លោកធាង ឡេង (អតីតអធិការ នៃ អធិការដ្ឋាន នគរបាលស្រុកវាលវែង) ត្រូវបានតែងតាំងជាអភិបាល នៃ គណ:អភិបាលស្រុកវាលវែង នៃ ខេត្តពោធិ៍សាត់ ៕

