កំពង់ស្ពឺ ៖ ក្រោមការសម្របសម្រួល នីតិវិធីពីលោក ទិន សុចិត្ត្តា ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះបង្ក្រាបទីតាំងប្រើប្រាស់ ចែកចាយ នូសារធាតុញៀន កែច្នៃ និងទទួលផល ចោរកម្ម២ ទីតាំងផ្សេងគ្នាក្នុង ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២៤ ។

ប្រតិបត្តិការនេះ កម្លាំងកងរាជអាវុធហត្ថបានរកឃេីញគ្រឿងញៀន និងម៉ូតូមួយចំនួនដែលខ្លះគ្មានស្លាកលេខ និងខ្លះទៀតបានដោះបំបែកបំបាត់ដាន។

ទីតាំងទាំង២ខាងលើ បានសម្រេចបិទ ជាបណ្តោះអាសន្ន ខណៈជនសង្ស័យទាំង១១រូប និងវត្ថុតាងបញ្ជូន មកបញ្ជាការដ្ឋាន កងររាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីសាកសួរ និងបន្តការស្រាវជ្រាវបន្ថែមទៀត ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ៖សុខសុភ័ណ្ឌ

