កំពងស្ពឺ ៖ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃ២៨ ឧសភានេះ បានអញ្ជើញជាអធិបតី និងប្រកាសផ្ទេរភារកិច្ច ព្រមទាំងតែងតាំងមុខតំណែង ស្នងការ នៃស្នងការដ្នាន នគរបាលខេត្តកំពង់ស្ពឺថ្មី ។

លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ជាស្នងការថ្មី ជំនួសលោកឧត្តមសេនីយ៍ទោ សម សាមួន ដោយសារលោកគ្រប់អាយុចូលនិវត្តន៍ ។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សរ ថេត មានប្រសាសន៍ផ្តាំផ្ញើឲ្យលោកឧត្តមសេនីយ៍ទោ ឃឹម សុកខែ ត្រូវអនុវត្តន៍ឲ្យបានម៉ឺងម៉ាត និងបម្រើសេវាជូនប្រជាពលរដ្ឋគ្រប់ពេលវេលា។ ស្នងការថ្មីត្រូវសហការឲ្យបានល្អជាមួយអាជ្ញាធរមូលដ្ឋាន និងអយ្យការអមសាលាដំបូង ក្នុងការបង្ក្រាបបទល្មើសផ្សេងៗ ដែលកើតមានឡើង ជាពិសេសត្រូវស្មោះត្រង់ប្រកាន់ភ្ជាប់ នូវលិខិតបទដ្ឋានកិតិយុត្ត ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ។

លោកនាយឧត្តមសេនីយ៍ស ថេត ក៏បានបញ្ជាក់ថា រាល់មន្ត្រីនគរបាលប៉ុស្តិ៍ទូទាំងប្រទេស មិនអាចផ្លាស់ប្តូរមកស្នងការដ្ឋាន នគរបាលខេត្តឡើយ ៕





