កំពត ៖ ក្លឹនកកាសែតកម្ពុជាដឹកនាំដោយលោក ពុយ គា បានដឹកនាំស្ថាប័នសារព័ត៌មាន ចំនួន៣០ ធ្វើដំណើរទៅកាន់ទីក្រុងបូកគោ លើទឹកដី នៃភូមិភាគនិរតី នៃប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍។
ក្លឹបអ្នកកាសែតកម្ពុជា ចង់បង្ហាញថា តំបន់ទេសចរណ៍នៅកម្ពុជា មានច្រើនណាស់ ហើយនៅចំពោះមុខ នៃបម្រែបម្រួលអាកាសធាតុអាកាសធាតុក្តៅ ដែលកំពុងជួបប្រទះ កម្ពុជាយើងក៏មានជម្រើសរកតំបន់ទេសចរណ៍ ដែលមានអាកាសធាតុត្រជាក់ រហូតដល់បីតំបន់តំបន់ ៖ ទីមួយ ភូមិភាគឦសាន នៃប្រទេសកម្ពុជា នៅលើទឹកដីខេត្តមណ្ឌលគិរី ទីពីរ គីរីរម្យក្នុងខេត្តកំពង់ស្ពឺ ទីបី ទីក្រុងបូកគោ ដែលមានរហូតដល់បីរដូវក្នុងមួយថ្ងៃ មានន័យថាក្តៅ ត្រជាក់ និងធ្លាក់អ័ព ។
កន្លងមក អ្នកទេសចរទាំងក្នុងប្រទេស និងអន្តជាតិ កាលណាចង់ធ្វើដំណើរទេសចរណ៍ តែងគិតភ្លាមទៅដល់ទឹកដី នៃខេត្តសៀមរាប នឹកឃើញដល់ប្រាសាទអង្គរវត្ត ឬមួយក៏ទៅនៅតំបន់ឆ្នេរសមុទ្រដូចជា ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែបជាដើម។
ហើយនៅថ្ងៃ នៃដំណើរទស្សន:កិច្ចរបស់អ្នកសារព័ត៌មានលើកនេះ គឺដើម្បីផ្សព្វផ្សាយ ឱ្យអ្នកទេសចរទាំងក្នុងស្រុក និងអន្តរជាតិបានដឹង៕
