ព័ត៌មានជាតិ

ប្រធានព្រឹទ្ធសភា អ៊ូសបេគីស្ថាន ផ្ញើសារអបអរសាទរ សម្ដេចតេជោ

ភ្នំពេញ ៖ លោកស្រី Tanzila Narbaeva ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ូសបេគីស្ថាន ផ្ញើសារលិខិតអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេច ត្រូវបានបោះឆ្នោតជ្រើសតាំងជា ប្រធានព្រឹទ្ធសភាកម្ពុជា។

តាមរយៈសាររលិខិតលោកស្រី Tanzila Narbaeva បានលើកឡើងថា ទំនាក់ទំនងជាមិត្តភាព រវាងអ៊ូសបេគីស្ថាន-កម្ពុជា ឈរលើមូលដ្ឋាននៃការជឿជាក់ និង គោរពគ្នាទៅវិញទៅមក និងបានពូនជ្រុំដោយលទ្ធផលជាក់ស្តែង ដែលឆ្លើយតបទៅនឹងឆន្ទៈ និងផលប្រយោជន៍ដ៏ពេញលេញនៃប្រជាជន ជាពិសេសការអភិវឌ្ឍបន្ថែមទៀតនៃ ទំនាក់ទំនងអន្តរសភាទាំងពីរ។

លោកស្រីជឿជាក់ថា ក្នុងអាណត្តិនៃភារកិច្ចប្រកបដោយ ការទទួលខុសត្រូវរបស់សម្តេច ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទៅវិញទៅមក រវាងអ៊ូសបេគីស្ថាន-កម្ពុជា នឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនេះ លោកស្រី Tanzila Narbaeva គោរពជូនពរ សម្ដេចមមានអាយុយឺនយូរ សុខភាពល្អបរិបូណ៍ និងជោគជ័យដ៏ធំធេងក្នុងភារកិច្ចប្រកបដោយ ការទទួលខុសត្រូវរបស់សម្ដេច និងជូនពរប្រជាជនកម្ពុជាទទួលបាននូវភាពរីកចម្រើនរុងរឿង និងវិបុលភាព៕

To Top