កំពង់ស្ពឺ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញសម្ពោធ ឆ្លងសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា ។

នៅក្នុងកម្មវិធីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងអញ្ជើញ កាត់ខ្សែបូសម្ពោធ ព្រះធម្មចេតិយទី១ ផ្លូវបេតុង៩ខ្សែ និង សមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលវប្បមធ៌ព្រះពុទ្ធសាសនាកម្ពុជា និងអញ្ជើញអភិសេកព្រះពុទ្ធរូប លើព្រះធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដក ចម្លាក់ពីថ្មម៉ាប ១.១៧០ផ្ទាំង ៕










