ព័ត៌មានជាតិ

កញ្ញា​ ស្រីកា​ កាន់លុយ ១០ម៉ឺនរៀល ប្រថុយមកភ្នំពេញម្នាក់ ឯងដើម្បីរៀន ជំនាញបច្ចេកទេស

ភ្នំពេញ៖ កញ្ញា វិរៈ ស្រីកា ប្រថុយធ្វើដំណើរតែម្នាក់ ឯងជាមួយលុយត្រឹមតែ ១០ម៉ឺនរៀល ប៉ុណ្ណោះ តាំងពីខេត្តកំពង់ចាម ដើម្បីចូលរៀនជំនាញបច្ចេកទេសនៅភ្នំពេញ បានក្លាយជាបុគ្គលិកកិច្ចសន្យា នៅវិទ្យាស្ថានល្បីមួ យក្នុងរាជធានីភ្នំពេញ ក្រោយពីបានបញ្ចប់ជំនាញ បច្ចេកទេសផលិតនំ នៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា «NPIC»។

កញ្ញា ស្រីកា ដែលជាអ្នកកើតក្នុងគ្រួសារ ក្រីក្រមកពីខេត្តកំពង់ចាម ទទួលបានឱកាសការងារពីវិទ្យាស្ថាន NPIC ទាំងអំឡុងពេលសិក្សាជំនាញ និងក្រោយបញ្ចប់វគ្គសិក្សា ។ ខណៈបច្ចុប្បន្ន ស្រីកា ក្លាយជាបុគ្គលិកកិច្ចសន្យា នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ផ្ទាល់តែម្ដង ដោយទទួលបានប្រាក់ បៀវត្សន៍សមរម្យសម្រាប់ផ្គត់ផ្គង់ខ្លួនឯង និងជីវភាពគ្រួសារ ថែមទៀតផង។

បន្ថែមពីនេះ កញ្ញា ស្រីកា បានគូសបញ្ជាក់មូលហេតុ ដែលធ្វើឲ្យកញ្ញាសុខចិត្តប្រថុយ ធ្វើដំណើរមករាជធានីភ្នំពេញ តែម្នាក់ឯង ទាំងដែលខ្លួនមិនស្គាល់អ្នកណាម្នាក់សោះ គឺដោយសារកញ្ញាយល់ឃើញថា ការមានជំនាញមួយ ច្បាស់លាស់ពិតជាមាន សារៈសំខាន់សម្រាប់ជីវិតកញ្ញាផ្ទាល់ ដែលនឹងធ្វើឲ្យជីវិតរបស់កញ្ញាកាន់តែប្រសើរឡើង ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top