ភ្នំពេញ៖ នៅចំពោះមុខឯកអគ្គរាជទូតអង់គ្លេស នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញនូវកង្វល់អំពីយុទ្ធសាស្ត្រដ៏សំបូរបែប ពីបណ្ដាប្រទេសផ្សេងៗ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងនោះរួមមានយុទ្ធសាស្ត្ររបស់ ជប៉ុន អូស្ត្រាលី សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប កាណាដា ឥណ្ឌា និងកូរ៉េខាងត្បូង។
សម្ដេចគួសបញ្ជាក់ថា «តែទោះជាយ៉ាងនេះក៏ដោយ កម្ពុជាមានគោលជំហរមួយ គឺរាល់យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ត្រូវបម្រើឲ្យសន្តិភាព និងការអភិវឌ្ឍ មិនប្រឆាំងនឹងប្រទេសណាមួយ នឹងត្រូវគោរពមជ្ឈភាព របស់អាស៊ាន»។
សម្ដេចតេជោ ក៏បានអរគុណចំពោះដៃគូ របស់អាស៊ានទាំងអស់ ដែលបានគោរពមជ្ឈភាពអាស៊ានកន្លងមក ៕