ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន កំពុងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នេះ បាន និងកំពុងអញ្ជើញដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ។

យោងតាម​បណ្ដាញ​សង្គម​របស់​សម្ដេច​តេជោ​ បាន​ឱ្យ​ដឹង​ថា​ កិច្ចប្រជុំ​នេះនឹង​ពិភាក្សា​លេីរបៀបវារៈដូច ខាងក្រោម៖
១- ការពិនិត្យ និងសម្រេចអំពីការបង្កើតក្រុមមិត្តភាពព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា ជាមួយព្រឹទ្ធសភា-រដ្ឋសភា នៃបណ្តាប្រទេសជាមិត្ត។
២- ការពិនិត្យ និងសម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រ កម្ពុជា ដែលទទួលបន្ទុកសហប្រតិបត្តិការជាមួយអង្គការអន្តរសភា។
៣- ការពិនិត្យ និងសម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក កម្ពុជា សម្រាប់ត្រៀមសហការនិងចូលរួម ជាមួយរដ្ឋសភា ក្នុងកិច្ចប្រជុំនៃអង្គការអន្តរសភា។
៤- បញ្ហាផ្សេងៗ៕

To Top