ភ្នំពេញ៖ លោក ចាន់ គឹមរិទ្ធី និង អ្នកស្រី ហ៊ឹង កែវចិន្ដា ព្រមទាំងសប្បុរសជនមួយចំនួនទៀត មានទឹកចិត្តដ៏សប្បុរសប្រពៃថ្លៃថ្លា បានបរិច្ចាគថវិកាចំនួន ២៣ ៤០០ដុល្លារអាមេរិក ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ។
ថវិកាបរិច្ចាគនេះ ប្រមូលបានមកពីកម្មវិធីអបអរខួប ៣០ឆ្នាំ នៃអាពាហ៍ពិពាហ៍របស់លោក ចាន់ គឹមរិទ្ធី និង អ្នកស្រី ហ៊ឹង កែវចិន្ដា ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងទីក្រុងភ្នំពេញ ។
ជាងនេះទៅទៀត លោក ចាន់ គឹមរិទ្ធី និងអ្នកស្រី ហ៊ឹង កែវចិន្ដា ក៏នឹងបន្តផ្សព្វផ្សាយ កៀរគរថវិកាពីកម្មវិធីជប់លៀង បុគ្គលិក នៃក្រុមហ៊ុន TMH (Cambodia) Co., Ltd និងអបអរខួបកំណើតរបស់អ្នកស្រី ហ៊ឹង កែវចិន្ដា ផ្ទាល់ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ នៅទីតាំងក្រុមហ៊ុនរបស់លោក និងអ្នកស្រីផ្ទាល់ ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ បន្ថែមទៀត។
ទាំងនេះជាសក្ខីភាព បង្ហាញឲ្យឃើញអំពីសន្តានចិត្តដ៏សប្បុរស ដែលមិនអាចកាត់ថ្លៃបាន នូវការចែករំលែកក្តីស្រលាញ់ស្នាមញញឹម និងជាគម្រូនៃវប្បធម៌ខ្មែរជួយខ្មែរ ដែលជាការចូលរួមចំណែកយ៉ាងធំ ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើង ។
ជាមួយគ្នានោះមន្ទីរពេទ្យកុមារអង្គរ ក៏បានគោរពជូនពរ លោក ចាន់ គឹមរិទ្ធី និងអ្នកស្រី ហ៊ឹង កែវចិន្ដា ព្រមទាំងក្រុមគ្រួសារ រួមទាំងញាតិមិត្តសប្បុរសជន ទាំងអស់ឲ្យជួបតែសេចក្តីសុខសុភមង្គល ស្រលាញ់គ្នាជាអមតៈ និងបន្តភាពជាគម្រូដ៏ល្អក្នុងអាពាហ៍ពិពាហ៍ គ្រួសារ និងសង្គមជាតិជានិច្ចនិរន្ត ។
ទាំងនេះជាឈ្មោះក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលបានចូលរួមបរិច្ចាគថវិកា សម្រាប់ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ៖- TMH (Cambodia) Co.,Ltd, – Deheus TMH, – SV.CY (Cambodia) IM-EX Co.,Ltd, – HMC Broiler , – HMC Farm, – HMC Store , – TT Trading , – CT Empire Co.,Ltd, – Aurora City ។
សូមចូលរួមបរិច្ចាគ ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ៖
- ធនាគារអេប៊ីអេ (ABA Bank)៖ 000 320 555 (Angkor Hospital for Children)
- ភ្នាក់ងារវេប្រាក់វីង (WING)៖ ប្រាក់រៀល៖ 9122 និង ប្រាក់ដុល្លារ៖ 8122
- ធនាគារអេស៊ីលីដា (ACLEDA Bank)៖ 01000105696828 (Angkor Hospital for Children)