ព័ត៌មានជាតិ

ក្រុមប្រឹក្សាសន្តិសុខ បន្ដបែកបាក់គ្នា ចុំវិញបញ្ហាកូរ៉េខាងជើង ដែលបរាជ័យក្នុងការបាញ់បង្ហោះផ្កាយរណប

Kyodo

យូអិន ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ នៅតែបំបែក កាលពីថ្ងៃសុក្រជុំវិញ ការបរាជ័យថ្មីៗនេះដោយកូរ៉េខាងជើង ក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្ម នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ ដែលត្រូវបានកោះប្រជុំតាមសំណើរបស់ប្រទេសដូចជាសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តសន្តិសុខ អាស៊ីរបស់ខ្លួន បានរិះគន់ទីក្រុងព្យុងយ៉ាង ចំពោះការប៉ុនប៉ង បាញ់បង្ហោះរ៉ុក្កែត ផ្ទុកផ្កាយរណបដោយផ្គើននឹងសេចក្តី សម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ខណៈដែលរុស្ស៊ី និងចិនបានការពារទង្វើនេះ។

លោក Robert Wood អនុឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំស្ថាប័នពិភពលោក បានប្រាប់អង្គប្រជុំថា ទីក្រុងវ៉ាស៊ីនតោន “ថ្កោលទោសក្នុងលក្ខខណ្ឌដ៏ខ្លាំងបំផុត” ការប៉ុនប៉ងរបស់កូរ៉េខាងជើងកាលពីថ្ងៃចន្ទ ដើម្បីដាក់ផ្កាយរណបចូលទៅក្នុងគន្លងផែនដី ជាមួយនឹងរ៉ុក្កែតដោយប្រើបច្ចេកវិទ្យាមីស៊ីលផ្លោង។

បេសកជនអាមេរិក ក៏បានអំពាវនាវម្តងហើយម្តងទៀតលើទីក្រុងមូស្គូ និងទីក្រុងប៉េកាំង សមាជិកក្រុមប្រឹក្សាដ៏មានឥទ្ធិពលផ្សេងទៀតដែលមានសិទ្ធិវេតូ ឱ្យសហការគ្នា ដូច្នេះក្រុមនេះអាចអនុម័តវិធានការប្រឆាំងនឹងកូរ៉េខាងជើង។

លោកស្រី Anna Evstigneeva អនុឯកអគ្គរដ្ឋទូតរុស្សី បានការពារការបាញ់បង្ហោះនេះ ដោយថា កូរ៉េខាងជើង “ត្រូវបង្ខំចិត្តចាត់វិធានការ ដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន” ដោយសារតែសមយុទ្ធយោធាដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅជិតឧបទ្វីបកូរ៉េ។

ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងលោកលោក Kim Song បានត្អូញត្អែរនៅក្នុងសុន្ទរកថារបស់លោកនៅក្នុងសម័យប្រជុំថា ក្រុមប្រឹក្សាសន្តិសុខកំពុង “អនុវត្តឡើងវិញនូវភាពអនាធិបតេយ្យ និងគួរឱ្យអាម៉ាស់ក្នុងការដោះស្រាយបញ្ហាជាមួយនឹងការបាញ់បង្ហោះផ្កាយរណប ដែលជាកម្មសិទ្ធិស្របច្បាប់ និងសិទ្ធិជាសកលនៃរដ្ឋអធិបតេយ្យ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top