ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា ផ្លូវក្រាលបេតុងចំនួន៥៦ខ្សែ សរុបប្រវែង ៥៣,១៨គីឡូម៉ែត្រ នៅតំបន់អភិវឌ្ឍន៍ក្រុងរណបរុនតាឯក ត្រូវបានស្ថាបនាសម្រេចលទ្ធផលបាន ៩៩% និងការស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ ចំនួន ២៣៣ខ្សែ សរុបប្រវែង ១០៨,៥៣១គីឡូម៉ែត្រ សម្រេចលទ្ធផលបាន ១០,៣១%។
ការឱ្យដឹងនេះ ធ្វើឡើងក្នុងឱកាស លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ អញ្ជើញទៅពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់អភិវឌ្ឍន៍ទីក្រុងរណបរុនតាឯក និងពាក់ស្នែង នៅថ្ងៃ១ ខែមិថុនា ឆ្នាំ២០២៤នេះ។
ដោយឡែកនៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ត្រូវបានស្ថាបនាផ្លូវមេក្រាលបេតុងចំនួន ៨៣ខ្សែ សរុបប្រវែង ៩៩,៧៧គីឡូម៉ែត្រ សម្រេចលទ្ធផលបាន ៤៨% និងការស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ ចំនួន ២៨៤ខ្សែ សរុបប្រវែង ១៩១,៦១គីឡូម៉ែត្រ សម្រេចលទ្ធផលបាន ០,១៦%៕










