ភ្នំពេញ÷ លោក ម៉ានី ផាកគីអាវ (Manny Pacquiao) កំពូលកីឡាករប្រដាល់ និងជាអតីតសមាជិកព្រឹទ្ធសភានៃប្រទេសហ្វីលីពីននៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ បានដឹកដៃភរិយារបស់លោកអញ្ជើញទស្សនា ប្រាសាទអង្គរ ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម ក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីស្វែងយល់អំពីរចនាបថ ស្ថាបត្យកម្មសំណង់ប្រាសាទរបស់កម្ពុជា ដែលសម្បត្តិបេតិកភណ្ឌពិភពលោក។

សូមបញ្ជាក់ផងដែរថា នៅពេលមកដល់ព្រះរាជាណាចក្រកម្ពុជា លោក ម៉ានី ផាកគីអាវ និងភរិយាបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានចូលទស្សនាសារមន្ទីរជាតិផងដែរ។




