នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ សាកលវិទ្យាល័យបៀលប្រាយ ទាំង៩ទីតាំងគោលរាជធានី-សាខាខេត្ត រួមមាន៖ ភ្នំពេញថ្មីសែនសុខ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តបន្ទាយមានជ័យ ខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងខេត្តត្បូងឃ្មុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យបៀលប្រាយ តាមរយៈគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលបានផ្តួចផ្តើមគំនិតកៀរគរថវិការសប្បុរសធម៌ ពីគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត បានចំនួនសរុប ១០ ៣៤៥ ៦០០ រៀល (ដប់លានបីរយសែសិបប្រាំពាន់ប្រាំមួយរយរៀលគត់) ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលដៅរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង ក្នុងការបន្តបេសកកម្មផ្ដល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង៕




