ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ ប្រតិកម្មជាមួយមន្ទីរពាណិជ្ជកម្មមិនពិនិត្យមើល ផ្លាកប៉ាន់ណូអក្សរបរទេស នៅពីលើអក្សខ្មែរ

កំពង់ស្ពឺ ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រតិកម្មជាមួយមន្ទីរពាណិជ្ជកម្មខេត្តដែលមិនបាន ពិនិត្យមើលបានត្រឹមត្រូវមុនអនុញ្ញាតឲ្យដាក់ផ្លាក់ផ្ទាំប៉ាន់ណូផ្សាយពាណិជ្ជកម្មតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលដាក់អក្សរបរទេសនៅជួរពីលើអក្សខ្មែរ។

លោក វ៉ី សំណាង បញ្ចេញប្រតិកម្មបែបនេះ កាលពីព្រឹកថ្ងៃទី១ មិថុនាកន្លងទៅ គ្រាដែលមានផ្លាកប៉ាន់ណូមួយចំនួនដាក់អក្សរបរទេសលើអក្សរខ្មែរកំពុងដាក់ផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនខ្លួន ជាពិសេសដាក់ផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន រថយន្ត FORD TERRlRY ទើបលោកបញ្ជាឲ្យមន្ទីរពាណិជ្ជកម្មចុះទៅពិនិត្យ។

លោកថា បើសិនជាមានផ្លាកប៉ាន់ណូដែលកំពុងដាក់ផ្សាយពាណិជ្ជកម្មហើយអក្សបរទេសនៅពីលើអក្សរខ្មែរមន្ទីរពាណិជ្ជកម្មត្រូវទំលាក់ចេញភ្លាមៗ ឬត្រូវឲ្យខាងក្រុមហ៊ុននោះកែតម្រូវបានត្រឹមត្រូវតាមបទដ្ឋានខ្មែរឡើងវិញ។

សូមបញ្ជាក់ថា ផ្ទាំងផ្សាយពាណិជ្ជកម្មខាងលើនេះមានទីតាំងស្ថិតក្នុងភូមិទួលគោក  ភូមិក្រាំងពលទេព ភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ៕

To Top