ពោធិ៍សាត់: របាំងសាច់អួនចំនួន ១២៥០ ម៉ែត្រស្មើរនឹង(៦ ខ្សែ )ក្បាលបរចំនូន ៦ គ្រឿង បង្គោលចំរុឹងចំនួន ៣២០ ដើម ត្រូវបានកម្លាំងចម្រុះ និង មន្ត្រីជលផលសង្កាត់រដ្ឋបាលជលផលបាកាន និង ផ្នែករដ្ឋបាលជលផលរាំងទិល នៃខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ចុះបង្ក្រាបកាលពីវេលាម៉ោង ១៣ និង ១០ នាទីថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០២៤ ស្ថិតនៅចំនុចក្បាលជ្រោយដោះក្រមុំ រហូតដល់ចំនុចមុខព្រែកក្រ ស្ថិតក្នុងភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់(ក្នុងតំបន់បឹងទន្លេសាប) ។
នៅក្នុងការចុះបង្រ្កាបបទល្មើសជលផល ក្នុងរដូវបិទនេសាទនេះ សមត្ថកិច្ចចម្រុះដឹកនាំដោយលោកជិន ចាន់ថន នាយផ្នែករដ្ឋបាលជលផលរាំងទិល និង លោកលឹម សុក្រឹត្យ នាយផ្នែករដ្ឋបាលជលផលបាកាន បានរឹបអូសវត្ថុតាងជាក់ស្តែងនៅនឹងកន្លែងរួមមានក្បាលបរចំនួន ៦ គ្រឿង របាំងសាច់អួនប្រវែង ១២៥០ ម៉ែត្រស្មើរនឹង ៦ ខ្សែ បង្គោលចំរុឹង ចំនួន ៣២០ ដើម ត្រូវបានកម្លាំងចម្រុះបំផ្លាញចោលនៅនិងកន្លែង និង បានចាក់លែងកូនត្រីចម្រុះ មួយចំនួនចូល ទៅក្នុងទឹកទន្លេវិញផងដែរ៕