ភ្នំពេញ ៖ ក្រៅពីផ្ញើសារលិខិតអបអរសាទរ ជូនលោកFrancis Joseph Guevara Escudero ដែលត្រូវបានជាប់ឆ្នោតជា ប្រធានទី២៥នៃព្រឹទ្ធសភា នៃសាធារណរដ្ឋហ្វីលីន កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានបង្ហាញការទន្ទឹងរង់ចាំ ធ្វើការជាមួយលោកFrancisផងដែរ ។
តាមរយៈសារលិខិតផ្ញើទៅ លោក Francis Joseph Guevara Escudero នាថ្ងៃ៣ មិថុនា នេះ សម្តេចបង្ហាញការជឿជាក់ និងសង្ឃឹមផងដែរថា នឹងបន្តកិច្ចសហប្រតិបត្តិការ ជាមួយគ្នាបន្ថែមទៀត៕

