ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានឲ្យដឹងថា គិតត្រឹមម៉ោង ៥ព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ ពីប្រជាពលរដ្ឋចំនួន ៩៩.៩៦៥ នាក់ សរុបជាទឹកប្រាក់ ចំនួន ១.១៦៤.០៤៧ ដុល្លារអាមេរិក។
នេះបើតាមគេហទំព័រហ្វេសប៊ុក របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។
លោកជំទាវបណ្ឌិតបានថ្លែងអំណរគុណ ចំពោះការគាំទ្រយ៉ាងផុលផុស ក្នុងស្មារតីសាមគ្គីភាព“ខ្មែរជួយខ្មែរ” របស់ប្រជាជាតិខ្មែរទាំងមូលផងដែរ ។
លោកជំទាវបណ្ឌិត ក៏អំពាវនាវដល់សប្បុរសជនដែល មានបំណងចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ បន្តចូលរួមគាំទ្រ រហូតដល់ថ្ងៃបិទយុទ្ធនាការ។
សូមបញ្ជាក់ថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» មានរយៈពេល ១ខែ ចាប់ពីថ្ងៃ១-៣០ មិថុនា ។ យុទ្ធនាការនេះទទួលបានការការ គាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋខ្មែរ។ លោកជំទាវបណ្ឌិត ចាត់ទុកការចូលរួមនេះ សបញ្ជាក់ឲ្យឃើញពីការគាំទ្រយ៉ាងផុលផុស ប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ របស់ប្រជាជាតិខ្មែរទាំងមូល៕