ភ្នំពេញ៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានសហការជាមួយ ក្លិបអ្នកកាសែតកម្ពុជា រៀបចំសិក្ខាសាលាបណ្តុះបណ្តាល សារព័ត៌មានមេគង្គលើកទី៣ ស្តីពី “តួនាទីប្រព័ន្ធផ្សព្វផ្សាយ ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយក្នុងបរិបទបញ្ញាសិប្បនិម្មិត ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់ មានការអញ្ជើញចូលរួមពីលោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន ។

សូមជម្រាបថា សិក្ខាសាលានេះ មានរយៈពេលពីរថ្ងៃពោលគឺចាប់ពីថ្ងៃទី៥-៦ មិថុនាដែលមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលរួមជាង ៧០នាក់ នារាជបណ្ឌិត្យសភាកម្ពុជា៕




