ភ្នំពេញ៖មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល នឹងបើកការដ្ឋានស្ថាបនាឡើងវិញ កំណាត់ផ្លូវជាតិលេខ៧០បេ ស្ថិតក្នុងភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល ចាប់ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះតទៅ រហូតដល់ គម្រោងត្រូវបញ្ចប់៕
តាមរយៈសេចក្តីជូនដំណឹង បានឱ្យដឹងថា មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល នឹងបើកការដ្ឋានស្ថាបនាឡើងវិញកំណាត់ ផ្លូវជាតិលេខ ៧០បេ ដោយចាក់កៅស៊ូ DBST ប្រវែង សរុប១,៩៧៥ម៉ែត្រ ទទឹង ៨ម៉ែត្រ និងចិញ្ចើមកៅស៊ូ ១ជាន់ SBST ១ម៉ែត្រ សងខាង (ចន្លោះគ.ម ១១៥+១៨០ ដល់គ.ម ១១៧+១៨០), ការងារស្ថាបនាលូ បណ្ដោយផ្លូវសងខាងផ្លូវមុខកាត់ ១០.៨០ ម៉ែត្រ ប្រវែង ៣,៧៥២ម៉ែត្រ ,ការងារស្ថាបនាអណ្ដូងលូសរស ដែកចំនួន ១៣០កន្លែង, ការងាររៀបខឿនបេតុងបណ្តោយសងខាងផ្លូវ ប្រវែង ៣,៨៥០ម៉ែត្រ និងការងារ ស្ថាបនាមុខឈ្នាងចុងទឹក (Outlet) ចំនួន ៤កន្លែង សម្រាប់លូមុខកាត់ ០.៨០ម៉ែត្រ ស្ថិតក្នុងភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល ចាប់ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះតទៅ រហូតដល់ គម្រោងត្រូវបញ្ចប់។
អាស្រ័យហេតុនេះសូម ប្រជាពលរដ្ឋទាំងអស់ និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជ្រាប និងសូមការអធ្យាស្រ័យ ដោយជួយ ចូលរួមសហការ ដើម្បីឱ្យគម្រោងខាងលើនេះ អនុវត្តបានលទ្ធផលល្អ សម្រេចតាមផែនការ៕