ព័ត៌មានជាតិ

ប្រទះឃើញ សាកសពបុរសម្នាក់ អណ្តែតក្នុងស្ទឹងព្រែកត្នោត នៅក្រុងច្បារមន

កំពង់ស្ពឺ ៖ ពលរដ្ឋប្រទះឃើញ សាកសពបុរស ម្នាក់ អណ្តែត ក្នុងទឹកស្ទឹងព្រែកត្នោត ស្ថិតនៅភូមិក្រង់ផ្កា សង្តាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី៤ខែមិថុនាឆ្នាំ២០២៤ ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ដោយមានសចក្តីរាយ៍ការណ៍ពីបងប្អូនប្រជាពលរដ្ឋឈ្មោះ ឈិន សុរីម ភេទប្រុសអាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិ រំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន បានឲ្យដឹងថា បានប្រទះឃើញសាកសពមនុស្សម្នាក់ មិនស្គាល់អត្តសញ្ញាណអណ្តែតក្នុងទឹកស្ទឹងព្រែកត្នោត នៅភូមិក្រងផ្កា សង្កាត់សុព័រទព ក្រុងច្បារមន ខេត្តកំពង់ស្ពឹ ទើបកម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយអាជ្ញាធរចុះទៅពិនិត្យ នឹងឲ្យមន្ត្រីជំនាញ ធ្វើកោសល្យវិច័យសាកសព ដោយមានការចូលរួមពីលោកមេភូមិនិង ចៅសង្កាត់ផងដែរ ។

សពជនរងគ្រោះមានសម្បុរសណ្តែកបាយ សក់ស្លូតកាត់ខ្លី ដោយពុំមានសម្លៀកបំពាក់ជាប់នឹងខ្លួននោះទេ។

សមត្ថកិច្ចបានបន្តថាលើខ្លួនសាកសពជនរងគ្រោះមិនមានស្លាកស្នាមអ្វីគួឲ្យសង្ស័យនឹងអំពើឃាតកម្មនោះទេ ។
ក្រោយពីមន្ត្រីជំនាញបានពិនិត្យរួចសាកសពរួច ត្រូវបានកម្លាំងជំនាញប្រគល់ឲ្យប៉ុស្តិ៍រដ្ឋបាលសង្កាត់សុព័រទេព យកទៅបូជានៅវត្តសំបួរទៅតាមប្រពៃណី ដោយសាកសពខាងលេីមិនអាចទុកបានដោយមានសភាពស្អុយរលួយ ព្រមទាំងមិនដឹងទីលំនៅ និងសាចញាតិ ៕

To Top