ភ្នំពេញ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ផ្គត់ផ្គង់ Accessories & Spare Parts ចំនួន ១០ មុខ (កញ្ចប់ទី១៧) សម្រាប់គម្រោងការងារបន្តចរន្តជួសជុល ថែទាំ និងកែលម្អបណ្តាញ របស់អគ្គិសនីខេត្តចំនួន ០៨ (ផែនការឆ្នាំ២០២៣) ។
តាមរយៈសេចក្ដីជូនដំណឹង បានអោយដឹងថា អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅ អង្គភាពលទ្ធកម្មអគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋាន: អាគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញចាប់ពី ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០២៤ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ៖ 092 65 357 និង Website:www.edc.com.kh)។
កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃ នៅម៉ោង ១៤:០០ ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២៤ ។
ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើវេលាម៉ោង ១៥:១០ ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២៤ ៕