ព័ត៌មានជាតិ

រដ្ឋមន្ត្រីការពារជាតិ ៖ អាល្លឺម៉ង់ ត្រូវតែត្រៀមខ្លួន សម្រាប់ធ្វើសង្គ្រាម

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Boris Pistorius បានប្រកាសថា ប្រទេសអាល្លឺម៉ង់ ត្រូវតែត្រៀមខ្លួនធ្វើសង្រ្គាម មុនពេលចុងបញ្ចប់ នៃទសវត្សរ៍នេះ។

ទោះជាយ៉ាងណាក៏ ដោយលោកក៏បានលើកឡើងដែរ យោធាអាល្លឺម៉ង់បច្ចុប្បន្នកំពុង ខ្វះឧបករណ៍មូលដ្ឋាន ហើយរបាយការណ៍ របស់សភាបង្ហាញថា វានឹងមិនត្រូវបានបំពេញនិងត្រៀម រួចរាល់សម្រាប់ពាក់កណ្តាល សតវត្សន៍នោះទេ។

លោក Pistorius បានប្រកាសកាលពីថ្ងៃពុធ ក្នុងសម័យប្រជុំសភាថា ៖ យើងត្រូវតែត្រៀមខ្លួនសម្រាប់សង្រ្គាមនៅឆ្នាំ ២០២៩ហើយ លោក​បាន​បន្ថែម​ថា​៖​យើង​ត្រូវ​តែ​ពង្រឹង​ ការ​រារាំង​ដើម្បី​ការពារ​ កុំ​ឲ្យ​មាន​រឿង​អាក្រក់​បំផុត​កើតឡើងចំពោះយើង ។

បច្ចុប្បន្ននេះយើងមានសមាជិក កាតព្វកិច្ចសកម្មប្រហែល១៨១០០០ នាក់នៃកងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ ហើយលោកPistorius បានប្រាប់សមាជិកសភាថា ចំនួននេះត្រូវតែកើនឡើង ក្នុងទម្រង់ថ្មីនៃការបម្រើយោធាដែល មិនអាចគ្មានកាតព្វកិច្ចទាំងស្រុងឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

To Top