ព័ត៌មានជាតិ

អ្នកវិភាគនៅកម្ពុជា ៖ របាយការណ៍របស់អង្គការ សង់ត្រាល់ មិនឆ្លុះបញ្ចាំងពីការពិត ដោយការសិក្សា មានភាពលម្អៀង និងគ្មានភាពតំណាង

ភ្នំពេញ៖ អ្នកស្រាវជ្រាវបញ្ហាសង្គម និងអ្នកវិភាគនៅកម្ពុជា អះអាងថារបាយការណ៍ របស់អង្គការសង់ត្រាល់ មិនឆ្លុះបញ្ចាំងពីការពិត នៃវិស័យការងារនៅកម្ពុជាឡើយ ដោយសារការស្រាវជ្រាវ និងជួបសម្ភាសន៍សហជីព បានចំនួន តិចពេកដែលគ្មានភាពតំណាងគ្រប់គ្រាន់ និងមានចរិតលម្អៀង។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានមើល

លោកបណ្ឌិតឈត ប៊ុនថង អ្នកទស្សន:វិជ្ជា និងជាអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា របាយការណ៍ របស់អង្គការសង់ត្រាល់ ដែលសម្ភាសន៍ ត្រឹមអ្នកតំណាងសហជីព១០ មិនអាចមានភាព តំណាងឱ្យសហជីព៦ពាន់នៅកម្ពុជាឡើយ ។
លោកបណ្ឌិតថ្លែងថា៖«ធម្មតាការអះអាង ឬក៏របាយការណ៍មួយ បើសិនជាមានការស្រាវជ្រាវល្អិតល្អន់វាគ្រាន់បើបន្តិច បើសិនជាតិចហើយស្រាវជ្រាវមិនបានល្អិតល្អន់ទៀត ឬមួយក៏មានទំនោរ ទៅរកនយោយបាយ ឬទស្សនៈណាមួយទៀត អាហ្នឹងធ្វើឱ្យកាន់តែឃ្លាតពីការពិត ឃ្លាតពីសច្ចភាពហើយ» ។

ដោយឡែក លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានមើលឃើញថា របាយការណ៍របស់សង់ត្រាល់ធ្វើឡើងទៅតាមចំណុចដែលខ្លួនចង់បានដោយមិនបានបង្ហាញពីទិដ្ឋភាពទាំងមូលនៃស្ថានភាពសហជីពនៅកម្ពុជាដែលធ្វើឱ្យគ្រប់ភាគីមិនអាចទទួលយកបាន។

លោកបណ្ឌិតឈត ប៊ុនថង អ្នកទស្សន:វិជ្ជា និងជាអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា

លោកបណ្ឌិត យង់ ពៅ ៖«យើងមិនអាចប្រើទម្រង់ផ្សេងគ្នា ហើយចេញរបាយការណ៍ផ្សេងគ្នា តាមមុំនីមួយៗដែលខ្លួនចង់បាន ហើយទៅជាដាក់បន្ទុកទៅដល់សង្គមការងារ ទៅដល់ការងារសហជីពនៅកម្ពុជា ដែលមើលទៅវាប៉ះពាល់រូបថតនយោបាយទៅវិញ»។
សម្រាប់លោកបណ្ឌិត មុនចេញរបាយការណ៍អង្គការសង់ត្រាល់ គួរតែមានការផ្ទៀងផ្ទាត់ផ្គូផ្គងគ្នា អំពីចំណុចខ្វះខាត និងចំណុចដែលត្រូវបំពេញបន្ថែម ដើម្បីឱ្យរបាយការណ៍ដែលចេញទៅអាចទទួលយកបានទាំងអស់គ្នា ហើយមានគុណតម្លៃ សម្រាប់ទាំងអស់គ្នា ព្រមទាំងមានស្ថេរភាពក្នុងវិស័យពលកម្ម រោងចក្រនៅកម្ពុជា ដែលមានគុណតម្លៃក្នុងការទាក់ទាញវិនិយោគសម្រាប់កម្ពុជា និងធានាស្ថេរភាពទាំងឡាយនៃសណ្តាប់ធ្នាប់សង្គម និងការវិនិយោគជាដើមផងដែរ”។

សូមបញ្ជាក់ថា អង្គការសង់ត្រាល់ បានចេញផ្សាយរបាយការណ៍មួយ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ដែលបានសម្ភាសន៍តំណាងសហជីពមកពីកន្លែងការងារចំនួនតែ១០ក្នុងចំណោមកន្លែងការងារចំនួន ១៤ ហើយវាយតម្លៃលើស្ថានភាពសហជីពនៅកម្ពុជាទាំងមូល និងបានយកទៅវាយប្រហាទៅលើ របាយការណ៍ភាពអនុលោម តាមច្បាប់នៃកម្មវិធីរោងចក្រ កាន់តែប្រសើរនៅកម្ពុជា(BFC) របស់អង្គការអន្តរជាតិខាងការងារ (ILO)។

គួរបញ្ចាក់ថា របាយការណ៍នៃកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា(BFC) ដែលត្រូវបានផលិតដោយអង្គការ ILO គឺជារបាយការណ៍មានទម្ងន់ និងភាពគួរជាទីជឿជាក់យ៉ាងខ្លាំងនៅក្នុងសង្វៀនសហជីព។

ក្នុងនាមជាផ្នែកមួយ នៃកម្មវិធីរោងចក្រ កាន់តែប្រសើរនៅកម្ពុជា របស់អង្គការអន្តរជាតិ ខាងការងារ (ILO) សកម្មភាព ស្នូលមួយរបស់ BFC គឺធ្វើការពិនិត្យលើ ភាពអនុលោម តាមច្បាប់ របស់រោងចក្រវាយនភណ្ឌ សម្រាប់ការនាំចេញធៀប ជាមួយស្ដង់ដា ការងារអន្តរជាតិ ដើម្បីផ្ដល់ជាមូលដ្ឋាន ព័ត៌មានសម្រាប់ម៉ាកយីហោ និងអ្នកបញ្ជាទិញស្ដីពីលក្ខខណ្ឌការងារ នៅក្នុងរោងចក្រនីមួយៗ ។ បច្ចុប្បន្ន BFC វាយតម្លៃលើ លក្ខខណ្ឌការងារ ក្នុងរោងចក្រចំនួន ៧០៣ រោងចក្រនៅទូទាំង ប្រទេសកម្ពុជា ដែលជួលកម្មករនិយោជិត ប្រមាណ ៦៥១ ០០០ នាក់ឱ្យធ្វើការងារ៕

To Top