កំពង់ធំ ៖ លោក បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជំរុញមន្ទីរបរិស្ថានខេត្តកំពង់ធំសហការជាមួយមន្ទីរអប់រំ យុវជននិងកីឡា និងអាជ្ញាធរ ដែនដីផ្សព្វផ្សាយពីយុទ្ធសាស្ត្រចក្រាដល់ប្រជាពលរដ្ឋនិងសិក្សានុសិស្ស ដើម្បីធានាឱ្យ បាននូវចីរភាពបរិស្ថាននិងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណ គឺ«ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០»។
លោកបណ្ឌិត អ៊ាង សុផល្លែត ថ្លែងក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ នារសៀលថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០២៤។
ជាមួយគ្នានេះ លោករដ្នមន្រ្តី បានថ្លែងអំណរគុណថ្នាក់ដឹកនាំនិងមន្រ្តីរបស់ក្រសយងបរិស្ថានទាមងអស់ ដេលបានបម្រើជាតិមាតុភូមិ ដែលរយៈពេលកន្លងមកនេះកម្ពុជា បានសម្រេចនូវសមិទ្ធផលជាច្រើន ជាពិសេសការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោតលើមុំយុទ្ធសាស្រ្ត៣ គឺ ស្អាត បៃតង និងចីរភាព។
លោករដ្នមន្រ្តី បន្ដថា ភាពស្អាតគឺនៅក្នុងខេត្តកំពង់ធំ សិស្សនុសិស្ស លោកគ្រូអ្នកគ្រូ មន្រ្តីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ បានចុលរួមជំរុញឱ្យយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើប្លាស្ទិកទេ»បានជោគជ័យ ដែលនៅទូទាំងប្រទេស មានអ្នកចូលរួមជាង ៨,៨លាននាក់។ ហើយជាមួយគ្នានេះ ប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស នៅតាមសាលារៀន បានបណ្តុះភាពស្អាតពីក្នុងចិត្ត បន្តភាពស្អាតនៅខាងក្រៅ គឺជួយឱ្យសង្គមកម្ពុជាស្អាត ឆ្ពោះទៅកម្ពុជាមានកេរ្តិ៍ឈ្មោះស្អាតលើឆាកអន្តរជាតិ ជាជំហានៗ ក្នុងនោះបានកំពុងអនុវត្តយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន»។
លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថា «មន្ទីរត្រូវបន្តធ្វើការផ្សព្វផ្សាយដល់មន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ឲ្យចូលរួមខិតខំថែរក្សាអនាម័យ សម្អាតបរិស្ថានជាប្រចាំ និងរក្សាសោភ័ណភាពបរិស្ថានបន្ថែមទៀតតាមរយៈការចូលរួមទាំងអស់គ្នា ជាពិសេសត្រូវខិតខំសិក្សាស្វែងយល់ពីផលប៉ះពាល់ដែលកើត មកពីថង់ប្លាស្ទិកដែលកំពុងនិយមប្រើប្រាស់ជាប្រចាំ ដោយរួមគ្នាខិតខំដោះស្រាយបញ្ហាសំណល់ប្លាស្ទិក សំដៅធ្វើឲ្យការប្រើប្រាស់ប្លាស្ទិក ត្រូវបានកាត់បន្ថយមកតិចបំផុត តាមដែលអាចធ្វើបាន»។
ជាមួយគ្នានេះ លោករដ្នមន្រ្តី បានជំរុញឱ្យមន្ទីរពង្រឹងកិច្ចសហការ ជាមួយអាជ្ញាធរគ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ អ្នកពាក់ព័ន្ធ ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តរបស់ខ្លួនឱ្យមានប្រសិទ្ធភាព ជាពិសេសការអនុវត្តអាទិភាពនៃវិធានការទប់ស្កាត់នឹងបង្រាបបទល្មើសធនធានធម្មជាតិ ក្នុងនោះគឺអនុវត្តច្បាប់១០០%ចមពោះជនល្មើស និងការបណ្តុះកូនឈើ ដើម្បីចែកជូនប្រជាពលរដ្ឋដាំឱ្យបានច្រើន ស្របតាមយុទ្ធនាការដាំឈើយ៉ាងតិច១លានដើម ជារៀងរាល់ឆ្នាំ។
សូមបញ្ជាក់ថា ក្នុងយុទ្ធនាការនេះ ក្រសួងបរិស្ថាននឹងរៀបចមពិធីផ្សព្វផ្សាយនិងពិព័រណ៍កូនឈើ ក្រោមប្រធានបទ «ពន្លកបៃតង» នៅថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខទីស្តិការក្រសួងបរិស្ថាន។
លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ការ បំផុសស្មារតី របស់សាធារណជន ពិសេសស្រទាប់យុវជន ឲ្យយល់ដឹងអំពីភាព បៃតង ដែលផ្តល់ប្រយោជន៍ដល់ជវិតរស់នៅរបស់មនុស្សជាតិ ជាពិសេសសុខភាពមនុស្ស និងគុណភាពបរិស្ថាន ដែលនេះជាឱកាសនៃការឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នា ដើម្បីបុព្វហេតុរួមចំណែកការពារ និងថែរក្សាគុណ ភាពបរិស្ថាន ភពផែនដីឲ្យឈានឆ្ពោះទៅរក្សានិរន្តរភាព និងភាពស្រស់បំព្រងសម្រាប់មនុស្ស គឺចូលរួមដាំដើមឈើ ឲ្យបានច្រើននិងចូលរួមការពារទាំងអស់គ្នា ៕