ព័ត៌មានជាតិ

ព្រះមហាក្សត្រ រាជានុញ្ញាតជូន សម្តេចតេជោ ហ៊ុន សែន  និងសម្តេចធិបតី ហ៊ុន ម៉ាណែត​ ចូលក្រាបថ្វាយបង្គំគាល់

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត  នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤នេះ ព្រះអង្គបានសព្វព្រះរាជហឬទ័យ​ ព្រះបរមរាជានុញ្ញាតជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះបរមរាជវាំង ។

To Top