ព័ត៌មានជាតិ

លិចទូកដ នៅកំពង់ធំបណ្ដាល​ឱ្យ​ សិស្ស​ស្រីម្នាក់ លង់ទឹកស្លាប់

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិ ឈូកគ្រោះ ឃុំឈូក ស្រុកប្រាសាទសំបូរ​ ខេត្តកំពង់ធំ​ មានករណីលិចទូកដបណ្តាលឲ្យស្លាប់សិស្សស្រីម្នាក់។

សេចក្ដី​រាយការណ៍​បានឱ្យ​ដឹង​ថា​ ជនរងគ្រោះឈ្មោះ អ៊ីន សុភ័ក្រ្ត ភេទ ស្រីអាយុ១៣ឆ្នាំជាសិស្សសាលារស់នៅភូមិជាំបឹង ឃុំ ស្រើង ស្រុក ប្រាសាទសំបូរ។ មូលហេតុ​ដែលបណ្ដាល​ឱ្យ​លិច​ដោយសារ​ទូកដដាក់មនុស្សច្រើនលើសចំណុះ។

To Top